គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២១-២២ ខែកញ្ញា​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំសន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នាថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលសន្និបាតសាលាខេត្តកំពត។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សន្និបាតនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត សុខុម អនុប្រធាន គ.ជ.ប នឹងថ្លែងសុន្ទរកថា បើកអង្គសន្និបាតនៅចំពោះមន្ដ្រី គ.ជ.ប និងភាគីពាក់ព័ន្ធសរុបប្រមាណ៨០០នាក់។ លុះនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ពិធីបិទអង្គសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។